ល្អគន់ពុនចិត្ត

Monday, November 10, 2008

ល្អគន់ពុនចិត្ត

-ល្អអើយល្អពន់គន់មិនណាយ

សោភ័ណ្ឌឆើតឆាយ ស្រស់សោភា

ឃើញហើយស្ទើរភ្លឹកស្ពឹកកាយា

ចិត្តអន្ទះសារព្រោះរូបស្រី ។

-ដេកដើរឈរគិតចិត្តមមៃ

អាល័យភក្ត្រស្រី ស្រស់ជីវ៉ា

ញញឹមពព្រាយ រីកដូចផ្កា

ខែណាឆ្នាំណាមាននិស្ស័យ ។

-រវល់តែនឹកគិតដល់ថ្លៃ

មិនបានដឹងអីស្រម័យសោះ

យល់សប្តិយល់សូងគួរស្រណោះ

សោភ័ណ្ឌសម្ផស្ស អាឡោះប្រាណ ។

-បើសិនសុំជិត គិតយ៉ាងណា

តើមានមេត្តា ដែរឬអី

-ឬមួយសោភ័ណ្ឌ មិនប្រណី

អភ័ព្វជាថ្មី ក្ដីកំព្រា ។

ទោះជាមានខុស ពាក្យឃ្លោងឃ្លា

មេត្តាករុណា ដល់សំដី

-ដែលបានជ្រុលជ្រួស ហួសមេត្រី

ធ្វើម្ដេចនិស្ស័យ ឲ្យបានជួប ។

-ទឹកដក់បាតព្រែក ជ្រែកក្រហែង

ចារចិត្តសម្ដែង ឲ្យបានយល់

និងហារត្រង់ៗ ក្រែងអំពល់

នាំចិត្តនិមល ក្ដីទោសា ។

-តែណ្ហើយស៊ូទ្រាំ ចាំសិនចុះ

ផ្កាយគង់ធ្លាក់ចុះ មកពសុធា

ខ្យល់គង់បក់មក តាមវេលា

ខែណាឆ្នាំណា ព្រមប្រណី ។

(ស្រីតូច)


2 comments:

KmengWat said...

សួស្តី​មិត្រ

Anonymous said...

yes ! hi how ar u friend? Am so glad . Nice to met u too. thx 4 ur comment big big big na friend .

Post a Comment

Recent Comment

###recentComment###