ប្ដូរផ្ទះថ្មីហើយច៎ាស

Monday, November 17, 2008


ថ្ងៃនេះ​ទើបតែបានឡើងផ្ទះ​ថ្មី​ នាងខ្ញុំមាន​កិត្តយស សូមគោរពអញ្ជើញ មិត្រទាំងអស់​ទៅចូលរួមពិធី​ឡើងគេហដ្ឋានថ្មី​របស់នាង​ខ្ញុំនៅថ្ងៃនេះ​តែម្ដង សូមអរគុណ។











ល្អគន់ពុនចិត្ត

Monday, November 10, 2008

ល្អគន់ពុនចិត្ត

-ល្អអើយល្អពន់គន់មិនណាយ

សោភ័ណ្ឌឆើតឆាយ ស្រស់សោភា

ឃើញហើយស្ទើរភ្លឹកស្ពឹកកាយា

ចិត្តអន្ទះសារព្រោះរូបស្រី ។

-ដេកដើរឈរគិតចិត្តមមៃ

អាល័យភក្ត្រស្រី ស្រស់ជីវ៉ា

ញញឹមពព្រាយ រីកដូចផ្កា

ខែណាឆ្នាំណាមាននិស្ស័យ ។

-រវល់តែនឹកគិតដល់ថ្លៃ

មិនបានដឹងអីស្រម័យសោះ

យល់សប្តិយល់សូងគួរស្រណោះ

សោភ័ណ្ឌសម្ផស្ស អាឡោះប្រាណ ។

-បើសិនសុំជិត គិតយ៉ាងណា

តើមានមេត្តា ដែរឬអី

-ឬមួយសោភ័ណ្ឌ មិនប្រណី

អភ័ព្វជាថ្មី ក្ដីកំព្រា ។

ទោះជាមានខុស ពាក្យឃ្លោងឃ្លា

មេត្តាករុណា ដល់សំដី

-ដែលបានជ្រុលជ្រួស ហួសមេត្រី

ធ្វើម្ដេចនិស្ស័យ ឲ្យបានជួប ។

-ទឹកដក់បាតព្រែក ជ្រែកក្រហែង

ចារចិត្តសម្ដែង ឲ្យបានយល់

និងហារត្រង់ៗ ក្រែងអំពល់

នាំចិត្តនិមល ក្ដីទោសា ។

-តែណ្ហើយស៊ូទ្រាំ ចាំសិនចុះ

ផ្កាយគង់ធ្លាក់ចុះ មកពសុធា

ខ្យល់គង់បក់មក តាមវេលា

ខែណាឆ្នាំណា ព្រមប្រណី ។

(ស្រីតូច)


របៀការពារ​ ទ្រនាប់ជើង មានសុវត្ថិភាព​ខ្ពស់បំផុត

Sunday, November 2, 2008

ដោយសារ​តែ​ទ្រនាប់ជើង នៅស្រុកយើង តិចៗបាត់ ជួនកាលពាក់របស់គេរបស់ឯង មិនដឹងទិសតំបន់។ សូម្បីអ្នកខ្លះ ខំកាត់​ស្រដៀងទៅនឹងនំ​ចក្រក្រច័ន្ទ ក៏នៅតែបាត់ ខ្លះយកដែក​មកដុត​ជាគំនូស ក៏នៅតែមិនគង់ ឥឡូវនេះ ខ្ញុំមានស្ទិលថ្មី ឲ្យអ្នក​សាកមើល ពិតជាមាន​ប្រសិនសិទ្ធិភាពខ្ពស់ ប្រើបានយូរ រហូតពាក់សឹកស្រដៀងទៅនឹងសន្លឹកស្រូវក៏នៅតែមិនបាត់ដែរ គឺថា មិនមាន​អ្នកពាក់ច្រឡំ ចោរលួចហើយ ក៏យកមកឲ្យដល់កន្លែងវិញ ។

នេះ​ជាវិធីការ​ពារ​ ងាយបំផុត ត្រឹមតែមានមេសោរមួយ ដាក់ក្នុងហោប៉ៅ ពេលឈប់ពាក់ ក៏ចាក់ទៅ។
ខ្ញុំចង់លោកអ្នកសាកល្បងមើលទៅ ពិតជាមិនខុសបំណងឡើយ សំរាប់អ្នកដែលមាន​បញ្ហា​បាត់ទ្រនាប់​ជើងញឹក។ ហើយប្រសិនជានៅតែបាត់ សូមទាក់ទាក់មកកាន់លេខ 012123456
សូមអរគុណ!

My Picture Slide Show

Friday, October 31, 2008

Hi friend! very happy to visit you on this!




Well com to the world .....!!!!

Sunday, October 12, 2008


Bonjour !!!!!! How ar u? Nice to met u .

Recent Comment

###recentComment###